លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ផ្ទះទេវតាជាអំណោយដ៏ថ្លៃថ្លារបស់ មហាឧបាសិកា ប៊ុន ស៊ាងលី និងអំណោយផ្ទាល់ខ្លួនជូនដល់ទុរគតជន ២គ្រួសារ នៅស្វាយរៀង ១៩/០៨/២០១៩ 634 ការងារសង្គម, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ស្វាយរៀង លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់ផ្ទះទេវតា ចំនួន ០២ខ្នង ជូនដល់ទុរគតជន ចាស់ជរាគ្មានទីពឹង នៅលើទឹកដីខេត្តស្វាយរៀង នៅព្រឹក ថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ ក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល លោកទាំងពីរជារឿយៗតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង។ ផ្ទះទេវតា ០២ខ្នងនោះរួមមាន៖ ទី១ ផ្ទះលេខ ២៧១ ជាអំណោយដ៏ថ្លៃថ្លារបស់ មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានប្រគល់ជូន លោកយាយ សំ ស៉ាំ អាយុ ៧៩ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង។ ទី២ ផ្ទះលេខ ២៧០ ជាអំណោយរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានប្រគល់ជូន លោកយាយ ស្រី សារ៉ីន អាយុ ៦៦ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ។ ក្រៅពីប្រគល់ផ្ទះជូនហើយនោះ លោកជំទាវ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនជូនដល់ផ្ទះទាំងពីរ រួមមាន ៖ អង្ករ ១០០គីឡូក្រាម ចានជ័រធំ១ ឆ្នាំងបាយ១ ឆ្នាំងសម្លរ១ ខ្ទះ១ ចានបាយ១ឡូ ចានសម្ល១ឡូ កាំបិត២ ជ្រុញ១ ស្លាបព្រា ២ឡូ វែកបាយ១ វែកសម្លរ១ វែកឆា១ កំសៀវទឹក១ វិទ្យុ១ ទឹកត្រី ៦ដប ទឹកស៊ីអ៊ីវ ៦ដប ប៊ីចេង ២ថង់ អំបិល ៤ថង់ ស្លាបព្រា ត្រីខ ១០កំប៉ុង ខ្ទឹមស ១គីឡូក្រាម មី ១កេស ទឹក្រូច ១កេស ទឹកសុទ្ធ ១កេស មីសួរ ១គីឡូក្រាម សាប៊ូ ១ថង់ មុង១ ភួយ១ ក្រម៉ា១ សារ៉ុង២ កន្ទេល១ ខ្នើយ១ ប្រេងឆា ១ដប និងថវិកា ៥០ម៉ឺនរៀល៕