លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចុះសួរសុខទុកកុមារកំព្រាក្នុងមណ្ឌលខេត្តស្វាយរៀង ១៩/០៨/២០១៩ 671 ការងារសង្គម, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ចើញចុះសួរសុខទុក្ខកុមារកំព្រា ដែលកំពុងស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពី តំណាងរបស់ធនាគារ MGN Emperor Bank Plc. ផងដែរ។ ពិធីនេះត្រូវបានរៀបចំនៅព្រឹក ថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។ នាឱកាសនោះលោកជំទាវក៏បានធ្វើការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេច តែងតែនឹករលឹកដល់កុមារកំព្រា ដែលបាន និងកំពុងស្នាក់នៅគ្រប់មណ្ឌលកុមារកំព្រាទូទាំងប្រទេស ។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើដល់កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សាអនាម័យក្នុងការរស់នៅ ដូចជារស់នៅស្អាត ហូបស្អាត ត្រូវជៀសឲ្យផុតពីគ្រឿងញៀន និងត្រូវប្រឹងប្រែង និងខិតខំរៀនសូត្រ។ រីឯចំណែកលោកគ្រូអ្នកគ្រូវិញ ត្រូវ បន្ថែមការយកចិត្តទុកដាក់ក្នុងការថែទាំ និង ធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលស្វាយរៀងនេះឲ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។ លោកជំទាវក៏បានឧបត្ថម្ភដល់កុមារកំព្រាចំនួន ៣៦នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣ម៉ឺនរៀល មី ១កេស ទឹកក្រូច ៦កំប៉ុង នំ ៤កញ្ចប់ ទឹកសុទ្ធ ៤ដប លោកគ្រូអ្នកគ្រូចំនួន ៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១០ម៉ឺនរៀល មី ១កេស នំ ៦ដុំ។ ដោយឡែកសម្រាប់មជ្ឈមណ្ឌលផ្ទ្ទាល់ក៏ទទួលបាន អង្ករ ២០បាវ ទឹកត្រី ៦០ដប ទឹកស៊ីអ៊ីវ ៦០ដប ត្រីខ ២កេស ទឹកដោះគោ ២កេស ស្ករស ៥០គីឡូក្រាម និងថវិកាចំនួន ២ពាន់ដុល្លារ ដែលជាថវិការសប្បុរសជននៃធនាគារ MGN Emperor Bank Plc ទុកសម្រាប់ផ្គត់ផ្គង់អារហារប្រចាំថ្ងៃជូនដល់កុមារកំព្រាផងដែរ៕