ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ ដឹកនាំកិច្ចប្រជុំសមាជិកគណៈប្រតិភូដែលត្រូវទៅទស្សនៈកិច្ចនៅប្រទេសវៀតណាម

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំសមាជិកគណៈប្រតិភូដែលត្រូវទៅទស្សនៈកិច្ចនៅប្រទេសវៀតណាម ដើម្បីពិភាក្សាអំពីការត្រៀមខ្លឹមសារ និងកិច្ចការត្រៀមបំរុងផ្សេងៗ៕