វីដេអូ៖ ផ្ទះទេវតា២ខ្នង ត្រូវបានលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ជូនពលរដ្ឋ ខេត្តស្វាយរៀង ២០/០៨/២០១៩ 556 ការងារសង្គម, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ស្វាយរៀង លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រគល់ផ្ទះទេវតា ចំនួន ០២ខ្នង ជូនដល់ទុរគតជន ចាស់ជរាគ្មានទីពឹង នៅលើទឹកដីខេត្តស្វាយរៀង នៅ ព្រឹក ថ្ងៃច័ន្ទ ៤រោច ខែស្រាពណ៍ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែ សីហា ឆ្នាំ ២០១៩។ ក្នុង ឱកាស នោះផងដែរមានលោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល លោកទាំងពីរជារឿយៗតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋគ្រប់នៅទីកន្លែង។ ផ្ទះទេវតា ០២ខ្នងនោះរួមមាន៖ ទី១ ផ្ទះលេខ ២៧១ ជាអំណោយដ៏ថ្លៃថ្លាររបស់ មហាឧបាសិកា ប៊ុន ស៊ាងលី ត្រូវបានប្រគល់ ជូន លោកយាយ សំ ស៉ាំ អាយុ ៧៩ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ។ ទី២ ផ្ទះលេខ ២៧០ ជាអំណោយរបស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានប្រគល់ជូន លោកយាយ ស្រី សារ៉ីន អាយុ ៦៦ឆ្នាំ រស់នៅភូមិត្រពាំងពោន ឃុំធ្មា ស្រុករំដួល ខេត្តស្វាយរៀង ។