លោក ខុន សុខុម រួមជាមួយមន្ត្រីក្រោមឱវាទ ចូលរួមដាំកូនឈើ​នៅសហគមន៏តំបន់ការពារធម្មជាតិភូមិដងរ៉ែក ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ

ខេត្ត្តបន្ទាយមានជ័យ,​ ថ្ងៃអង្គារ ៥រោច ខែស្រាពណ៏ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ រួមជាមួយមន្ត្រីក្រោមឱវាទ បានចូលរួមដាំកូនឈើ​នៅសហគមន៏តំបន់ការពារធម្មជាតិភូមិដងរ៉ែក ក្នុងតំបន់ការពារទេសភាពបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ លោក ហុង តារ៉ាវុធ ប្រធាននាយកដ្ឋានអភិរក្សធនធានធម្មជាតិខាងជើងបឹងទន្លេសាប ក្រសួងបរិស្ថាន ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ឧទ្យានុរក្ស ប្រជាការពារភូមិ ប្រជាសហគមន៍ ប្រជាពលរដ្ឋ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ​ និងសិស្សានុសិស្សចំនួន១៨០នាក់ ស្ត្រី២៣នាក់។