មន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ ចូលរួមប្រជុំ ចុះពិនិត្យសំណង់ និងការដ្ឋានសាងសង់ក្នុងភូមិសាស្ត្រខេត្ត ២៤/០៨/២០១៩24/08/2019 674 កិច្ចប្រជុំ, បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ នៅសាលាក្រុងប៉ោយប៉ែត លោកខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រី៨រូប ចូលរួមប្រជុំ ចុះពិនិត្យសំណង់ និងការដ្ឋានសាងសង់ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ សហការជាមួយឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគររូបនីយ៍កម្ម សំណង់និងសុរិយោដី ដោយមានការសហការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ-អង្គភាព កងកំលាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ការចុះពិនិត្យជាក់ស្តែងចែកជា៨ក្រុមតាមគោលដៅ។