វិទ្យាស្ថានជាតិអធិការកិច្ចចូលរួមជាមួយអង្គការ Asia Foundation សម្ភាសន៍ជ្រេីសរេីសក្រុមហ៊ុនប្រឹក្សាយោបល់ សម្រាប់ផ្តល់ការបណ្តុះបណ្តាលមន្ត្រីរាជការនៃក្រសួង ទ.រ.ព.អ ២៤/០៨/២០១៩24/08/2019 1002 វគ្គបណ្តុះបណ្តាល រាជធានីភ្នំពេញ, ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ លោក ឈុន មករា នាយករងវិទ្យាស្ថានជាតិអធិការកិច្ច និងលោក នង សុភាព ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ បានចូលរួមជាមួយអង្គការ Asia Foundation ដេីម្បីសម្ភាសន៍ជ្រេីសរេីសក្រុមហ៊ុនប្រឹក្សាយោបល់ សម្រាប់ផ្តល់ការបណ្តុះបណ្តាលមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លេីជំនាញ“សិក្សាស្រាវជ្រាវ (Research)”។