វីដេអូ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យបង្អែក “សាមគ្គីស្រុករំដួល” ២៦/០៨/២០១៩ 629 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាថ្នាក់ជាតិចុះជួយខេត្តស្វាយរៀង បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការមន្ទីរពេទ្យបង្អែកសាមគ្គីស្រុករំដួល ស្ថិតនៅឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ដែលចំណាយថវិការអស់ប្រមាណ ៥៦មុឺនដុល្លារ ថវិកាកសាងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ខ្វាន់ ស៊ាម និង សប្បុរសជន ព្រឹកថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងទី២០ ខែសីហា ឆ្នាំ២០១៩។