វិទ្យាស្ថានជាតិអធិការកិច្ច បើកវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចបឋមស្ដីពី «គណនេយ្យ» ជំនាន់២ វគ្គ៦ កម្រិត១ ២៦/០៨/២០១៩16/09/2019 807 វគ្គបណ្តុះបណ្តាល រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០១៩ វិទ្យាស្ថានជាតិអធិការកិច្ច បានបើកវគ្គបណ្ដុះបណ្ដាលជំនាញអធិការកិច្ចបឋមស្ដីពី «គណនេយ្យ» ជំនាន់២ វគ្គ៦ កម្រិត១ ជូនមន្រ្ដីរាជការក្រសួងទំនាក់ទំនងជាងមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចចំនួន ៤១នាក់។ វគ្គបណ្ដុះបណ្ដាលនេះមានរយៈពេល ០៥ថ្ងៃ ចាប់ទី២៦ ដល់ថ្ងៃ៣០ ខែសីហា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួង។