គណៈប្រតិភូក្រសួងចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន ៥២គ្រួសារ នៅខណ្ឌសែនសុខ​ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ,​ នៅថ្ងៃច័ន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកសក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ គណៈប្រតិភូ​ក្រសួង​ចុះអង្កេតស្រាវជ្រាវករណីបណ្ដឹងរបស់ប្រជាពលរដ្ឋចំនួន ៥២គ្រួសារ នៅភូមិបន្លាស្អិត​ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ ក្រោម​ការ​ដឹកនាំរបស់ ឯកឧត្តម ស៊ឹម ស៊ូយុង អនុរដ្ឋលេខាធិការ​ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច។