ឯកឧត្តម ណុប ចាន់ណារិន្ទ ដឹកនាំគណៈប្រតិភូចុះពិនិត្យទ្រព្យសម្បត្តិរដ្ឋ

រាជធានីភ្នំពេញ,​ ថ្ងៃអង្គារ ១២រោច ខែស្រាពណ៍​ ឯកស័ក​ ពុទ្ធសករាជ​ ២៥៦៣​ ត្រូវនឹងថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម ណុប ចាន់ណារិន្ទ ដឹកនាំគណៈប្រតិភូចុះពិនិត្យទ្រព្យសម្បត្តិរដ្ឋ ក្រោមការចង្អុលបង្ហាញពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរៀបចំ​ចាត់តាំងគណៈប្រតិភូឲ្យចុះពិនិត្យទ្រព្យសម្បត្តិរដ្ឋនៅតាមស្ថាប័នរដ្ឋនានា ដើម្បីឲ្យបណ្តាស្ថាប័នរដ្ឋទាំងអស់​ចេះថែរក្សាទ្រព្យសម្បត្តិរដ្ឋ​ឲ្យ​បាន​ល្អ ប្រើប្រាស់យូរអង្វែង ពិសេសដើម្បីរួមចំណែកលើកកំពស់អភិបាលកិច្ចល្អ ជំរុញកែលំអ អនុវត្តភារកិច្ចឲ្យបានស្របច្បាប់។ ឯកឧត្តម ណុប ចាន់ណារិន្ទ បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋាន ទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើភណ្ឌ នៃក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលបានសហការជាមួយប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សំដៅរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការអនុវត្តឲ្យបានប្រសិទ្ធិភាពនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤៕