ពិធីចុះសួរសុខទុក្ខ និង​ចែក​អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ,​ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៩ លោក ​ហួត​ សុវណ្ណរិទ្ធ ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តត្បូងឃ្មុំ​ បានចូលរួមពិធីចុះសួរសុខទុក្ខ និង​ចែក​អំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាព សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន​ រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ ដល់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១,៧៧១គ្រួសារ មកពីស្រុកចំនួន៥ ក្នុងខេត្តត្បូងឃ្មុំ នៅវិទ្យាល័យ ហ៊ុនសែន ចារថ្មី ឃុំចុងជាច ស្រុកតំបែរ៕