ក្រុមការងាររបស់មន្ទីរ​ ទ.រ.ព.អ ខេត្ត​កំពង់ធំ បានសហការជាមួយអាជ្ញាធរខេត្ត ចុះស្ទង់មតិ និង​ផ្សព្វផ្សាយ​ខ្លឹមសារ​សំខាន់ៗ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅស្រុកបារាយណ៍

ខេត្តកំពង់​ធំ,​ ថ្ងៃអង្គារ៍ ៥កើត ខែ​ភទ្របទ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែ​កញ្ញា ឆ្នាំ២០១៩ ក្រុមការងាររបស់មន្ទីរ​ទំនាក់ទំនង​​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្ត​កំពង់ធំ បានសហការជាមួយអាជ្ញាធរខេត្ត ចុះស្ទង់មតិ និង​ផ្សព្វផ្សាយ​ខ្លឹមសារ​សំខាន់ៗ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅសាលាឃុំចុងដូង ស្រុកបារាយណ៍ ដោយមានការចូលរួមពីលោកមេឃុំ និងលោកមេប៉ុស្តិ៏ សមាជិកក្រុមប្រឹក្សាឃុំចុងដូង លោកមេភូមិ អនុភូមិ ប្រជាការពារភូមិ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន ៤៦នាក់ ស្រី ៣នាក់។