លោក គិន ពិសាល អនុប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ឆ្នាំង ចូលរួមជាមួយក្រុមការងារចម្រុះ ចុះត្រួតពិនិត្យសំណង់ ដែលបានសាងសង់គ្មានច្បាប់អនុញ្ញាត នៅស្រុកបរិបូណ៌ ០៤/០៩/២០១៩ 792 កំពង់ឆ្នាំង, ត្រួតពិនិត្យ ខេត្តកំពង់ឆ្នាំង, ថ្ងៃអង្គារ ០៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ លោក គិន ពិសាល អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង បានចូលរួមជាមួយក្រុមការងារចម្រុះ ចុះត្រួតពិនិត្យសំណង់ ដែលបានសាងសង់គ្មានច្បាប់អនុញ្ញាត នៅភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ក្រោមការដឹកនាំដោយឯកឧត្តម អៀង វុធ អភិបាលរងខេត្ត។