លោក ​សឹង​ សុខុម​ ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តស្វាយរៀង ចូលរួមសំណេះសំណាល សួរសុខទុក្ខគ្រួសារយោធិន និងនគរបាល​ដែល​ទទួល​បាន​ផ្ទះ ២០០ខ្នង នៅស្រុករមាសហែក ខេត្តស្វាយរៀង​

ខេត្តស្វាយរៀង,​ ថ្ងៃ​ព្រហស្បតិ៍​ ៧កើត​ ខែ​ភទ្របទ​ ឆ្នាំ​កុរ​ ឯក​ស័ក​ ព.ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​៥​ ខែ​កញ្ញា​ ឆ្នាំ​២០១៩​ លោក ​សឹង​ សុខុម​ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តស្វាយរៀង បានចូលរួមសំណេះសំណាល សួរសុខទុក្ខគ្រួសារយោធិន និងនគរបាលដែលទទួលបានផ្ទះ ២០០ខ្នង នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង​ ក្រោមអធិបតី​ភាព​ ឯកឧត្តម នាយឧត្តមសនីយ៍ គង់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានសមាគម និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជា​ និង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត។