លោកជំទាវកិត្ដិយសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ខណ្ឌ សង្កាត់ ត្រូវចុះជួប​ប្រាស្រ័យ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយនូវកង្វល់ សំណើ សំណូមពរ ឲ្យមានប្រសិទ្ធភាព

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង​ជា​ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្ត​កម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ រាជធានីថ្ងៃទី១០ ខែ ឆ្នាំ២០១៩ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ថា៖
ការចុះមូលដ្ឋានរបស់យើង​នេះមាន​សារៈសំខាន់ណាស់ ពោលគឺ៖ ទី១. លើក​កម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនងរវាង​ប្រជាពលរដ្ឋ​ជាមួយ ​រាជរដ្ឋាភិបាល តាមរយៈសកម្មភាពរបស់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​គ្រប់លំដាប់ថ្នាក់នៅតាមមូលដ្ឋាន។ ទី២. ត្រូវផ្សព្វផ្សាយកម្មវិធីនយោបាយ និងសមិទ្ធផលនានា​របស់រាជរដ្ឋាភិបាល​ជូនប្រជាពលរដ្ឋបានជ្រាប។ និង ទី៣. ដោះស្រាយ​និងបូកសរុបសំណើ សំណូមពរ​បញ្ហាប្រឈមនានា​នៅមូលដ្ឋាន មានវិធានការដោះស្រាយ​ឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ​។
លោកជំទាវក៏ស្នើអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ៖
១. ត្រូវចូលរួមសាងអំពើល្អឲ្យគ្រប់ៗគ្នា
២. ត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានល្អប្រសើរ
៣. មិនត្រូវមានចរិក ជានាម៉ឺននិយមនៅពេលចុះជួបជាមួយប្រជាពលរដ្ឋ
៤. រដ្ឋបាលរាជធានីភ្នំពេញត្រូវធ្វើការវះកាត់នូវរាល់បញ្ហាអសកម្មនានា ដើម្បីចូលរួមជាមួយរដ្ឋភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។