លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមក្នុងវេនកាន់បិណ្ឌទី ២ នៅវត្តនួនមុនីរាម (ហៅវត្តថាន់) ១៥/០៩/២០១៩15/09/2019 1689 ប្រពៃណី-សាសនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយលោកជំទាវ ហង្ស ភារី អ៊ឹម សិទ្ធី ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការ ឧបាសក ឧបាសិកា បានអញ្ជើញចូលរួមយ៉ាងច្រើនកុះករ និងបាននាំយកនូវថវិកា គ្រឿងឧបភោគបរិភោគ រួមជាមួយទេយ្យវត្ថុមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់នៅវត្តនួនមុនីរាម (ហៅវត្តថាន់) ក្នុងវេនកាន់បិណ្ឌទី ២ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី២រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩៕