មន្ទីរ​ ទ.រ.ព.អ ​ខេត្ត​ពោធិ៍សាត់ ចូលរួមជាមួយអាជ្ញាធរខេត្ត ក្រុង កងកម្លាំង យុវជន ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​ក្រុង​ពោធិ៍សាត់

ខេត្តពោធិ៍សាត់,​ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៩ លោក​ វេត វិសេសបញ្ញា ប្រធានមន្ទីរ​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ខេត្ត​ពោធិ៍សាត់ និងមន្រ្តីរាជការក្រោមឱវាទ បានចូលរួមជាមួយអាជ្ញាធរខេត្ត ក្រុង កងកម្លាំង យុវជន ក្នុងសកម្មភាពចែកការ៉ុង និងជួយ​ជា​កំលាំង​ច្រកខ្សាច់ ជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់នៅក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។