លោក​ ផា​ ណង ដឹកនាំមន្ត្រីនៃ​មន្ទីរ​ ទ.រ.ព.អ ខេត្ត​កំពង់ធំ​ ចូលរួម​ពិធី​ដាំ​កូនឈើនៅតាមផ្លូវជាតិលេខ ៦

ខេត្តកំពង់​ធំ,​ ព្រហស្បតិ៍ ៦រោច ខែ​ភទ្របទ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ២០១៩ លោក​ ផា​ ណង ប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច ខេត្ត​កំពង់ធំ​ បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមពិធីដាំកូនឈើក្រញូងសរុប ៨០៥ ដើម នៅអមសងខាងផ្លូវជាតិលេខ ៦ ក្នុងក្រុងស្ទឹងសែន ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ។