លោក វេត វិសេសបញ្ញា និងមន្ត្រីនៃមន្ទីរ ទ.រ.ព.អ ខេត្តពោធិសាត់ ដឹកនាំយុវជនចូលរួមច្រកបាវខ្សាច់ទប់ទឹកជំនន់ និងនាំយកអង្ករចែកជូនប្រជាពលរដ្ឋរងគ្រោះ ២០/០៩/២០១៩22/09/2019 915 គ្រោះធម្មជាតិ, ពោធិ៍សាត់ ខេត្តពោធិ៍សាត់, ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ យោងតាមមតិចង្អុលការ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចាត់តាំងលោក វេត វិសេសបញ្ញា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តពោធិសាត់ និងមន្ត្រីក្រោមឱវាទ ដឹកនាំយុវជនចូលរួមច្រកបាវខ្សាច់ទប់ទឹកជំនន់ដែលហៀរពីស្ទឹងបន្ទាន់ និងនាំយកអង្ករចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។