លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់​តំណាង​នាំយក​នូវ​ទេយ្យវត្ថុ​និងថវិកាវេរប្រគេនដល់ព្រះសង្ឃចំនួន ២វត្ត នៅរាជធានីភ្នំពេញ

ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួង​ទំនាក់​ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ លោកជំទាវ លោក លោកស្រី និង​សហការី​បាននាំ​យកនូវ​ទេយ្យវត្ថុ និង​ថវិកាវេរប្រគេនដល់ព្រះសង្ឃចំនួន ២វត្ត នៅរាជធានីភ្នំពេញ គឺ៖ ទី១. វត្តបុទុមវតី ទី២. វត្តឧណ្ណាឡោម សម្រាប់​ប្រើប្រាស់​ក្នុង​វេន​កាន់​បិណ្ឌ​វេន​ទី៨ ។