វិទ្យាស្ថានជាតិអធិការកិច្ច ជួបប្រជុំជាមួយក្រុមការងារអង្គការមូលនិធិអាស៊ី ដើម្បីពិភាក្សាអំពីការរៀបចំ និងការកំណត់ពេលវេលាដើម្បីកសាងសមត្ថភាពជំនាញស្រាវជ្រាវដល់មន្ដ្រីរាជការ ០២/១០/២០១៩ 1050 កិច្ចប្រជុំ, ឯកឧត្ដមបណ្ឌិត សោម បូរ៉ាន់ រាជធានីភ្នំពេញ: ព្រឹកថ្ងៃពុធ ៤ កើត ខែអស្សុជ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ ឯកឧត្ដមណ្ឌិត សោម បូរ៉ាន់ បានដឹកនាំក្រុមការងារវិទ្យាស្ថានជាតិអធិការកិច្ច ជួបប្រជុំជាមួយក្រុមការងារអង្គការមូលនិធិអាស៊ី (The Asia Foundation) តំណាងដោយលោកស្រីបណ្ឌិត សាន សុជាតា នាយកកម្មវិធី នៃអង្គការមូលនិធិអាស៊ី និងក្រុមហ៊ុនប្រឹក្សាយោបល់ CPS (Center for Policy Studies) នៅទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីពិភាក្សាអំពីការរៀបចំ និងការកំណត់ពេលវេលាដើម្បីកសាងសមត្ថភាពជំនាញស្រាវជ្រាវ (Research Capacity Building) ដល់មន្ដ្រីរាជការវិទ្យាស្ថានជាតិអធិការកិច្ច និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។