លោកជំទាវ សុភ័ក្ត ថាវី ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ចូលរួមបុណ្យសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ឥន្ទ គូរ

រសៀលថ្ងៃព្រហស្បត្តិ៍ ៤រោជ ខែបុស្ស ឆ្នាំច សំរិទ្ធស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ​មករា ឆ្នាំ​២០១៩​ លោកជំទាវ សុភ័ក្ត ថាវី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធ ក្នុងពិធីបុណ្យសព ឯកឧត្តមឧត្តមសេនីយ៍ឯក ឥន្ទ គូរ (ត្រូវជាស្វាមីលោកជំទាវ យ៉ក់ ណារ៉េត) សមាជិកក្រុមស្រាវជ្រាវយុទ្ធសាស្រ្តយោធា​ នៃក្រសួងការពារជាតិ ​​​​បានទទួលមរណៈភាពកាលពីថ្ងៃពុធ​​ ៣រោជ​ខែបុស្ស ឆ្នាំច សំរិទ្ធស័ក​ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ​ មករា ឆ្នាំ​២០១៩​ នៅវេលាម៉ោង ៩:១០​ ព្រឹក នៅគេហដ្ឋាន ខេត្តស្វាយរៀង ។

សពត្រូវបានតម្កល់ទុកធ្វើបុណតាមបែបប្រពៃណីព្រះពុទ្ធសាសនានៅភូមិខ្ជាយ ឃុំរមាំងថ្កោល ស្រុក​ស្វាយទាប ខេត្តស្វាយរៀង។
ឆ្លៀតក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការក៏បានសម្តែងនូវការសោកស្តាយចំពោះការបាត់បង់នូវស្វាមីជាទីស្រឡាញ់ និងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តមឆាប់បានទៅកាន់សុគតិភពកុំ បីឃ្លៀងឃ្លាតឡើយ៕