ឯកឧត្តម កឹម សុខជា តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំមន្ត្រីរាជការក្រោមឱវាទចូលបុណ្យសព លោក គិន ពិសាល អនុប្រធានមន្ទីរ ទ.រ.ព. អ ខេត្តកំពង់ឆ្នាំង ០៤/១០/២០១៩ 943 កំពង់ឆ្នាំង, សារលិខិតរំលែកទុក្ខ, ឯកឧត្តម កឹម សុខជា រាជធានីភ្នំពេញ, ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម កឹម សុខជា ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានរដ្ឋបាល រួមជាមួយមន្ត្រីរាជការក្រោមឱវាទ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ និងជាតំណាងសមាគមន៏សង្គហមិត្តភាព នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយបាននាំមកនូវសាររំលែកទុក្ខ ថវិកាផ្ទាល់របស់លោកជំទាវកតិ្តសង្គហបណ្ឌិត និងថវិកាសមាគមន៏សង្គហមិត្តភាពក្រសួង ចំនួន៨លានរៀល ដេីម្បីចូលបុណ្យសព លោក គិន ពិសាល អនុប្រធានមន្ទីរ ទ.រ.ព. អ ខេត្តកំពង់ឆ្នាំង ដែលបានជួបគ្រោះថ្នាក់ចរាចរណ៏ស្លាប់ កាលទាបភ្លឺថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩។ សពតម្កល់នៅវត្តមង្គលវន្ត័ (ហៅវត្តថ្វាយបង្គំ) ផ្លូវ១០៩ សង្តត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។