ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូគោរពវិញ្ញាណក្ខន្ធ និងផ្តល់ភ្លើងបូជាសពលោក គិន ពិសាល ០៧/១០/២០១៩13/10/2019 835 កំពង់ឆ្នាំង, ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូក្រសួងចូលរួមគោរព្ធវិញ្ញាណក្ខន្ធ និងផ្តល់ភ្លើងបូជាសព លោក គិន ពិសាល អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ឆ្នាំង ដែលបានទទួលមរណភាពកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩ ក្នុងជន្មាយុ ៣៨ឆ្នាំ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ក៏បានពាំនាំនូវការចូលរួមរំលែកទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហបណ្ឌិត ឧបនាយករដ្ឋមន្រ្តី ជូនចំពោះក្រុមគ្រួសារនៃសព និងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញានក្ខន្ធរបស់លោក គិន ពិសាល បានទៅកាន់សុគតិភពជានិច្ចនិរន្តន៍តរៀងទៅ៕