វិទ្យាស្ថានជាតិអធិការកិច្ចបានបើកកិច្ចប្រជុំ តាមដានអំពីវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា ០៨/១០/២០១៩ 1085 កិច្ចប្រជុំ, ឯកឧត្ដមបណ្ឌិត សោម បូរ៉ាន់ នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិអធិការកិច្ចបានបើកកិច្ចប្រជុំ «តាមដានអំពីវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា របស់វិទ្យាស្ថានជាតិអធិការកិច្ច» ក្រោមអធិបតីភាពដឹកនាំពីសំណាក់ ឯកឧត្ដមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច និងមានការចូលរួមពីមន្រី្ដក្រោមឱវាទ។