ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុងពិធី«ប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តតាកែវ» ០៩/១០/២០១៩13/10/2019 908 តាកែវ, ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តតាកែវ ដោយបានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឈួរ សុធា អភិបាលរងខេត្ត ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយករដ្ឋានរដ្ឋបាលកិច្ចការទូទៅ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយករដ្ឋានអធិការកិច្ច ប្រធាននាយកដ្ឋានរដ្ឋបាល ប្រធាននាយកដ្ឋានបុគ្គលិក និងធនធានមនុស្ស រួមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ត្រីរាជការជុំវិញខេត្តតាកែវ យ៉ាងច្រើនកុះករ នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលខេត្តតាកែវ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជូនដល់អង្គពិធីទាំងមូល និងបានផ្តល់អនុសាសន៍ល្អៗមួយចំនួនដល់ប្រធានមន្ទីរ ដែលទើបតែងតាំងថ្មី និងមន្ត្រីរាជការក្រោមឱវាទចំណុះឲ្យមន្ទីរ ត្រូវពង្រឹងសមត្ថភាពខ្លួន ត្រូវអនុវត្តតួនាទី និងភារកិច្ចឲ្យសមស្របតាមតួនាទីរបស់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តតាកែវ ជាពិសេស ត្រូវពង្រឹង និងរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងរវាងមន្ត្រីរាជការទាំងអស់ក្នុងមន្ទីរ ក៏ដូចជា អង្គភាព និងមន្ទីរនានាជុំវិញខេត្ត។ យោងតាមប្រកាសលេខ ០៨២/១៩ ទរពអ.ប្រក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ត្រូវបានតែងតាំង លោក ឯម រតនៈ ពីអនុប្រធានមន្ទីរ ទៅជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ខេត្តតាកែវ ជំនួសលោក វាត់ ហេង អតីតប្រធានមន្ទីរ ដែលត្រូវចូលនិវត្តន៍។