ឯកឧត្តម ឆេង សារឿន ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការទាំងអស់ បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម ព្រះបរមរតនកោដ្ឋ គម្រប់៧ឆ្នាំ ១៥/១០/២០១៩15/10/2019 1215 គោរព្ធវិញ្ញាណក្ខន្ធ, ឯកឧត្តម ឆេង សារឿន រាជធានីភ្នំពេញ, ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងថ្នាក់ដឹកនាំមន្រ្តីរាជការទាំងអស់ បានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់៧ឆ្នាំ។