ឯកឧត្តម ឆេង សារឿន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជម្រុញប្រជាពលរដ្ឋត្រលប់មកពិសារអាហារបួសជំនួសវិញ ១៣/០១/២០១៩02/04/2019 1032 ឯកឧត្តម ឆេង សារឿន ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីជម្រុញអាហារបួសប្រចាំឆ្នាំលើកទី ៦ របស់សមាគមអ៊ីគ័នតាវប្រចាំនៅកម្ពុជា នៅមជ្ឈមណ្ឌល និងពិព័ណ៌កោះពេជ្រ នារសៀលថ្ងៃអាទិត្យ ៨កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែមករា ឆ្នាំ២០១៩ ។ ថ្លែងក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានមានប្រសាសន៍ថា ៖ ការរៀបចំពិធីនេះគឺស្របពេលដែលកម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចខ្ពស់ មានកំណើនភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទី ហើយក៏ស្របពេលដែល កម្ពុជាទើបតែបានបញ្ចប់នូវពិធីបុណ្យជាតិធំៗកាលពីចុងឆ្នាំ ២០១៨ និងដើមឆ្នាំ២០១៩ ទៅនេះ។ ឯកឧត្តម ក៏បានជម្រុញឲ្យប្រជាពលរដ្ឋគ្រប់រូបងាកមករកការពិសារអាហារបួសវិញ តាមរយៈ ប្តូរពីការមិនពិសារសាច់ មកជាការពិសារបន្លែ និង ផ្លែឈើជំនួសវិញ ព្រោះថាការហូបបួសមានសារៈសំខាន់ណាស់ មិនត្រឹមតែជួយឲ្យមនុស្សមានសុខភាពល្អនោះទេ ថែមទាំងបានជួយឲ្យមនុស្សមានចិត្ត មេត្តា ករុណា និងចិត្តសប្បុរសផងដែរ។ មួយផ្នែកទៀតគឺ ជាការថែរក្សានូវជីវតសត្វនៅលើផែនដី និងចូលរួមកែលម្អនូវស្ថានភាពមិនប្រក្រតីនៃការប្រែប្រួលអាកាសធាតុយ៉ាងមានប្រសិទ្ធិភាពផងដែរ៕