គណៈប្រតិភូ​​ក្រសួង​ដឹក​នាំ​ដោយ ឯកឧត្តម​ ប៊ូ បូរិន ចុះតាមដានត្រួតពិនិត្យការអនុវត្ត ប្រកាស​លេខ​០៨៧ និងប្រកាសលេខ៩៦៥ នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ,​ ថ្ងៃអង្គារ ៩រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ គណៈប្រតិភូ​​ក្រសួង​ដឹក​នាំ​ដោយ ឯកឧត្តម​ ប៊ូ បូរិន ទីប្រឹក្សាក្រសួង និងជាអគ្គនាយករង តាមដានការអនុវត្តច្បាប់ ចុះតាមដានត្រួតពិនិត្យការអនុវត្ត ប្រកាស​លេខ​០៨៧ ស្តីពីការអភិវឌ្ឍដី និងប្រកាសលេខ៩៦៥ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍលំនៅដ្ឋាន ជាមួយក្រុមហ៊ុនតូតាល់ហូមអេនធើប្រាយ (ធី.អេច.អុី)ឯ.ក នៅខេត្តបន្ទាយមានជ័យ។