កិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានអធិការកិច្ច

ទីស្ដីការក្រសួង,​ ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨:៣០នាទី នៅទីស្ដីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដម ឈួរ រស្មីឫទ្ធិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក​ នៃអគ្គនាយកដ្ឋានអធិការកិច្ច បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែតុលា និងទិសដៅការងារខែវិច្ឆិកា ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានអធិការកិច្ច។