គណៈប្រតិភូតាមដានការអនុវត្តច្បាប់​ ប្រជុំបើកធ្វើការងារតាមដានអនុវត្តច្បាប់ជាមួយគណកម្មការគ្រប់គ្រងដីរដ្ឋ និងមន្ទីរពាក់ព័ន្ធនៃខេត្តព្រះវិហារ

ខេត្តព្រះវិហារ, ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ គណៈប្រតិភូតាមដានការអនុវត្តច្បាប់​ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច ប្រជុំបើកធ្វើការងារតាមដានអនុវត្តច្បាប់ជាមួយគណកម្មការគ្រប់គ្រងដីរដ្ឋ និងមន្ទីរពាក់ព័ន្ធ ក្រោមអធិបតីភាព លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ ស្តីពីអនុក្រឹត្យលេខ១១៨ អនក្រ.បក ស្តីពីការគ្រប់គ្រងដីរដ្ឋ ។