វិទ្យាស្ថានជាតិអធិការកិច្ច បាន​បើក​វគ្គបណ្ដុះបណ្ដាលស្តីពី ការកសាងសមត្ថភាពស្រាវជ្រាវ ក្រោមជំនួយរបស់អង្គការមូលនិធិអាស៊ី

ភ្នំពេញៈ ថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ ២៤ តុលា ឆ្នាំ២០១៩ វិទ្យាស្ថានជាតិអធិការកិច្ច បាន​បើក​វគ្គបណ្ដុះបណ្ដាលស្តីពី ការកសាងសមត្ថភាពស្រាវជ្រាវ (Research Capacity Building) ក្រោមជំនួយរបស់អង្គការមូលនិធិអាស៊ី (Asia Foundation) សម្រាប់មន្រ្តីរាជការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សរុបចំនួន ២០ នាក់។ វគ្គ​បណ្តុះ​បណ្តាលនេះប្រព្រឹត្តទៅនៅទីស្តីការក្រសួង ទ.រ.ព.អ និងត្រូវរៀបចំជាសេរ៉ីរយៈពេល ១៥ថ្ងៃ ដែលមានលក្ខណៈដាច់ៗ (Intermittent) ដោយមជ្ឈមណ្ឌលសិក្សាគោលនយោបាយ (Centre for Policy Studies)។