លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៥ ឆ្នាំ២០១៩ ២៧/១០/២០១៩27/10/2019 672 សិល្បៈ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពសិល្បៈចម្រៀងខ្មែរជាសកល លើកទី៥ ឆ្នាំ២០១៩ នៅសាលមហោស្រពកោះពេជ្រ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩។ ថ្លែងក្នុងឱកាសនោះលោកជំទាវបានមានប្រសាសន៍ថា ៖ មហោស្រពសិល្បៈចម្រៀងខ្មែរជាសកលនេះ គឺជាព្រឹត្តិការណ៍វប្បធម៌មួយដ៏មានសារៈសំខាន់ ដែលរួមវិភាគទានដល់ការអភិរក្ស ការបណ្តុះស្មារតីស្រឡាញ់វប្បធម៌ កេរមរតកដូនតា សេចក្តីថ្លៃថ្នូរ និងមនសិការស្នេហាជាតិមាតុភូមិ។ លោកជំទាវក៏បានសំណូមពរឲ្យយុវជនកម្ពុជាគ្រប់រូប ដែលជាអ្នកបន្តវេនត្រូវមានកាតព្វកិច្ចថែរក្សា ការពារ និងបង្កើតស្នាដៃថ្មីៗជាវិជ្ជមានបន្ថែមទៀត លើគ្រប់ផ្នែកគ្រប់ទម្រង់នៃសិល្បៈវប្បធម៌ គឺ កម្ពុជាព្រះរាជាណាចក្រនៃវប្បធម៌ ដោយឈរលើទស្សនៈ បុរាណមិនយឺត ទំនើបមិនបរទេស។ ជាលទ្ធផលជ័យលាភី ទី១. ផ្នែកចម្រៀងបុរាណទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ ១ បានលើ៖ -បេក្ខជនឈ្មោះ ឌុល វណ្ណៈ មកពីខេត្តកំពង់ស្ពឺ -បេក្ខនារីឈ្មោះ ឈុន ធីតា មកពីប្រទេសបារាំង ចំណាត់ថ្នាក់លេខ ២ បានលើ៖ -បេក្ខជនឈ្មោះ ឌន ស៉ីណា មកពីខេត្តតាកែវ -បេក្ខនារីឈ្មោះ វ៉ាន់ ភ័ក្រ មកពីខេត្តប៉ៃលិន ចំណាត់ថ្នាក់លេខ ៣ បានលើ៖ -បេក្ខជនឈ្មោះ ហម ច័ន្ទធឿន មកពីខេត្តសៀមរាប -បេក្ខនារីឈ្មោះ សាត់ ដានី មកពីខេត្តតាកែវ និងចំណាត់ថ្នាក់ពីលេខ ៤ ដល់លេខ ៥ ទទួលបានបណ្ណសសើរលើកទឹកចិត្ត ទី២. ផ្នែកចម្រៀងសម័យទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ ១ បានលើ៖ -បេក្ខជនឈ្មោះ គឹម សុឃឿន មកពីខេត្តបន្ទាយមានជ័យ -បេក្ខនារីឈ្មោះ វង្ស ម៉ាលីន មកពីប្រទេសកាណាដា ចំណាត់ថ្នាក់លេខ ២ បានលើ៖ -បេក្ខជនឈ្មោះ ពេជ្រ ប៊ុនថន មកពីខេត្តបាត់ដំបង -បេក្ខនារីឈ្មោះ អ៊ាង សុធា មកពីខេត្តតាកែវ ចំណាត់ថ្នាក់លេខ ៣ បានលើ៖ -បេក្ខជនឈ្មោះ នួម វាសនា មកពីខេត្តប៉ៃលិន -បេក្ខនារីឈ្មោះ ធឿន សុគន្ធារី មកពីប្រទេសបារាំង និងចំណាត់ថ្នាក់ពីលេខ ៤ ដល់លេខ ៥ ទទួលបានបណ្ណសសើរលើកទឹកចិត្ត។