ប្រកាសតែងតាំងប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង, លោក ប៊ុត ម៉ក់ ជំនួសលោក អៀ វ៉ាន់នី ដែលបានចូលនិវត្តន៍ ១៨/០១/២០១៩13/10/2019 1207 បាត់ដំបង, ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ ឯកឧត្តម ចាប សុថារិទ្ធ រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងពិធីប្រកាសតែងតាំងលោក ប៊ុត ម៉ក់ ជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង ជំនួសលោក អៀរ វ៉ាន់នី ដែលបានចូលនិវត្តន៍ នាព្រឹកថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរិទ្ធិស័ក ព.ស.៣៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង ។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ក៏បានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុកពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ជូនដល់អង្គពិធីផងដែរ។ ឯកឧត្តមក៏បានរំលឹកណែនាំប្រធានមន្ទីរថ្មី ត្រូអនុវត្តការងារឲ្យស្របតាមតួនាទី ភារកិច្ចរបស់ខ្លួនក៏ដូចជាអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបំពេញបេសកម្មការងារ ជាមួយអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ និងបំរើប្រជាជនដោយស្មោះត្រង់ ទទួលភារកិច្ច ដឹកនាំ គ្រប់គ្រង សម្របសម្រួល លើគ្រប់វិស័យ ស្របតាមបេសកកម្មចំបងរបស់ក្រសួង គឺតាមដានការអនុវត្តច្បាប់ ទប់ស្កាត់អំពើពុករលួយ ភាពអយុត្តិធម៌ក្នុងសង្គម និងការរំលោភបំពានដោយប្រើអំណាច ដើម្បីបំរើប្រយោជន៍បុគ្គល និងបក្សពួក គ្រួសារ និងការពារសិទ្ធ របស់ពលរដ្ឋ ពោលគឺពង្រឹងអភិបាលកិច្ចល្អ ដែលជាស្នូល នៃយុទ្ធសាស្ត្រចតុកោណ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ ជាពិសេស ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ ដកស្រង់បទពិសោធន៍ល្អៗ បូកផ្សុំជាមួយបទពិសោធន៍ ដែលធ្លាប់អនុវត្តក្នុងរយៈពេលកន្លងមក រួមទាំងចំណេះដឹង ជំនាញបច្ចេកទេសថ្មីៗ ដើម្បីបន្ត និងជំរុញការអនុវត្តការងារ ឲ្យរឹតតែប្រសើរឡើងថែមទៀត ប្រយោជន៍បម្រើ និងផ្តល់សេវាសាធារណៈ ជូនពលរដ្ឋប្រកបដោយតម្លាភាព ប្រសិទ្ធភាព គណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់ផងដែរ៕