លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលអាហារពេលល្ងាចដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (Cambodia Vision)

បន្ទាប់ពីពិធីប្រណាំងទូកនៅខេត្តស្វាយរៀងត្រូវបានបញ្ចប់ទៅ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នក​តំណាង​រាស្ត្រ​មណ្ឌល​ស្វាយរៀង ក៏បានទទួលអាហារពេលល្ងាចដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (Cambodia Vision) ស្ថិតក្នុងបរិយាកាសយ៉ាងសប្បាយរីករាយ។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (Cambodia Vision) មានឯកទ្ទេសខាង ភ្នែក ត្រចៀក និងជម្ងឺទូទៅ មកពីប្រទេស ចិន អូស្រ្តាលី អង់គ្លេស ហ្វីនលែន តៃវ៉ាន់ ចំនួន ១៣៥នាក់ ដែលបានធ្វើដំណើរមកដល់ខេត្តស្វាយរៀង ដែលនឹង​ត្រូវព្យាបាល​ជូន​ដល់ប្រជាពលរដ្ឋនៅមន្ទីរពេទ្យបង្អែក​ខេត្ត​ស្វាយរៀងដោយឥតគិតថ្លៃចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី ០១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា ៖ នេះជាលើកទីពីរហើយ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ (Cambodia Vision) បានមកព្យាបាល​ដល់​ប្រជាពលរដ្ឋ​នៅ​ខេត្តស្វាយរៀងដោយឥតគិតថ្លៃ ដែលកាលពីលើកទីមួយ បានព្យាបាលជូនប្រជាពលរដ្ឋបានចំនួន ៣.៩៩៨នាក់ ក្នុងនោះ មានការវះកាត់ ការបកភ្នែក ការកាត់វែនតា និងការព្យាបាលជម្ងឺទូទៅ។ តាមរយៈសកម្មភាពមនុស្សធម៌របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ បានបង្ហាញ​អំពី​ការ​យកចិត្តទុកដាក់ពីបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស បានបរិច្ចាកនូវទ្រព្យធនផ្ទាល់ខ្លួន ដើម្បីដឹកនាំ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​មក​ព្យាបាលដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅខេត្តស្វាយររៀងនាពេលនេះ និងបានចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់សុខមាលភាពប្រជាពលរដ្ឋ និងកាត់បន្ថយនូវភាពក្រីក្រផងដែរ។