ឯកឧត្តម ម៉ែន វណ្ណនី ចូលរួម​ពិធី​ចែក​វិញ្ញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិក នៅ​ស្រុកឱរ៉ាល់ ខេត្តកំពង់​ស្ពឺ​

ខេត្ត​កំពង់ស្ពឺ,​ ថ្ងៃព្រហស្បតិ៍ ៤កើត ខែ​កត្តិក ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែ​តុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ែន វណ្ណនី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តកំពង់ស្ពឺ បានចូលរួម​ពិធី​ចែក​វិញ្ញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិក​ របស់គម្រោងបែងចែកដីដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ នៅឃុំរស្មីសាមគ្គី​ ស្រុកឱរ៉ាល់ ខេត្តកំពង់​ស្ពឺ​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគររូបនីយកម្ម សំណង់​ និងសុរិយោដី។