ឯកឧត្តម ឆេង សារឿន បានដឹកនាំអង្គប្រជុំ ត្រៀមរៀបចំសន្និបាតក្រសួង

ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំអង្គប្រជុំ ស្តីពីការពិភាក្សា ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងឆ្នាំ ២០១៩ និងលើកទិសដៅ អនុវត្តសម្រាប់ឆ្នាំ ២០២០ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩។