លោក ឈរ ដារ៉ា ដឹកនាំក្រុមការងារចុះស្ទង់មតិអំពី ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយចំណុចសំខាន់ៗនៃច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅសាលាសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ១៨/១១/២០១៩18/11/2019 1419 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ធំ, ថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក ឈរ ដារ៉ា អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ខសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះស្ទង់មតិអំពី ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយចំណុចសំខាន់ៗនៃច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅសាលាសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដែលមានការចូលរួមពីលោកនាយប៉ុស្តិ៍សង្កាត់ស្រយ៉ូវ ចៅសង្កាត់រងសង្កាត់ស្រយ៉ូវ លោកប្រធានភូមិ អនុភូមិ ប្រជាការពារភូមិ និងប្រជាពលរដ្ឋសរុបចំនួន៦៣ នាក់ ស្រីចំនួន ៩ នាក់។