លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាង សម្តេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ-អាចារិនី មកពីទូទាំងប្រទេសចំនួន ១.០០០នាក់ ២០/១១/២០១៩21/11/2019 541 ប្រពៃណី-សាសនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយតំណាងអាចារ្យ-អាចារិនីមកពីទូទាំងប្រទេសចំនួន ១.០០០នាក់ នៅសាលសន្និសីទចតុម្មុខ ថ្ងៃពុធ ៩រោច ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩។ ថ្លែងក្នុងឱកាសនោះលោកជំទាវក៏បានមានប្រសាសន៍ថា ៖ ពិធីដ៏មានសារៈសំខាន់នេះ បានផ្តល់ឱកាសសម្រាប់អង្គពិធីទាំងមូល ជាពិសេស អាចារ្យ-អាចារិនី បានជួបប្រាស្រ័យទាក់ទងគ្នា រាប់អានគ្នាកាន់តែជិតស្និទ្ធ ពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិត យោបល់ ចែករំលែកបទពិសោធន៍ល្អៗ ដើម្បីរួមចំណែកលើកស្ទួយប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងអរិយធម៌ដ៏ល្អផូរផង់របស់ជាតិ។ លោកជំទាវក៏បានលើកឡើងអំពីពានរង្វាន់ ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ ក្នុងឱកាសដែល សម្តេចបានទទួលពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) គឺសម្តេចបានខិតខំប្រឹងប្រែងដឹកនាំប្រទេសឲ្យមានសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យសាសនាក៏ត្រូវបានលើកស្ទួយផងដែរ។ មិនតែបុណ្ណោះសម្តេចក៏បានយកចិត្តទុក្ខដាក់បង្កើតឲ្យមានវគ្គបណ្តុះបណ្តាលអាចារ្យ អាចារិនីនេះឡើង សរុបមកដល់ពេលនេះគឺមាន ៣៤វគ្គ និងមានសិក្ខាកាមជាអាចារ្យ អាចារិនី សរុប ១០.៤៩៩នាក់។ លោកជំទាវក៏បានណែនាំឲ្យអាចារ្យទាំងអស់ត្រូវគោរពក្បួនច្បាប់ក្នុងការប្រារព្ធពិធីកម្មនីមួយៗ និងត្រូវចេះចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកតាមរយៈ អ្នកចេះច្រើនបង្រៀនអ្នកចេះតិច និងត្រូវចេះចងក្រងទុកជាឯកសារសម្រាប់ទុកជាការសិក្សាស្រាវជ្រាវដល់អ្នកជំនាន់ក្រោយផងដែរ។