ផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ជា សុីម កំពង់ថ្ម ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ២២/១១/២០១៩24/11/2019 754 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ធំ, ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ចុះផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យ ជា សុីម កំពង់ថ្ម ស្ថិតនៅភូមិបឹងសំរិទ្ធ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សារ៉ាត អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ ដោយមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ចូលរួមសរុបចំនួន១,៥២៦នាក់ ស្រី ៨២៣នាក់។