មន្ទីរ ទ.រ.ព.អ ខេត្តស្ទឹងត្រែង បានចុះផ្សព្វផ្សាយតួនាទីភារកិច្ចរបស់មន្ទីរ ជូនប្រជាពលរដ្ឋនៅឃុំអូស្វាយ ស្រុកបូរីអូស្វាយសែនជ័យ

ខេត្ត​ស្ទឹងត្រែង, ថ្ងៃសុក្រ​ ១១រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ទីរទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តស្ទឹងត្រែង បានចុះផ្សព្វផ្សាយតួនាទីភារកិច្ចរបស់មន្ទីរ ទ.រ.ព.អ​ ជូនប្រជាពលរដ្ឋនៅឃុំអូស្វាយ ស្រុកបូរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយមានអ្នកចូលរួមសរុប ៥៤នាក់​ ស្រី ១១នាក់។