ឯកឧត្តម ស៊ុំ រុំ រួមសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ២៦/១១/២០១៩26/11/2019 853 បន្ទាយមានជ័យ, ឯកឧត្តម ស៊ុំ រុំ ខេត្តបន្ទាយមានជ័យ, ថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ-អង្គភាព អាជ្ញាធរមូលដ្ឋាន លោកគ្រូ-អ្នកគ្រូ និស្សិត សិស្សានុសិស្ស ប្រជាពលរដ្ឋសរុបចំនួន ៤៦៨នាក់ ស្ត្រី២៦៦នាក់។