ឯកឧត្តម ម៉ែន វណ្ណនី ដឹកនាំក្រុម​ការងារ​សហការជាមួយ​អាជ្ញាធរ​គ្រប់លំដាប់ថ្នាក់ រួមទាំងមន្ត្រីជំនាញ បានចុះវាស់វែង​ដីទំនាស់ ដើម្បីបញ្ចប់​ទំនាស់​រាំរ៉ៃ​នៅស្រុកភ្នំស្រួច

ខេត្ត​កំពង់ស្ពឺ,​ នាថ្ងៃចន្ទ ១៤រោជ ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារ​មន្ទីរទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ និងអន្តរវិស័យខេត្ត ដឹកនាំដោយ ឯកឧត្តម ម៉ែន វណ្ណនី ទីប្រឹក្សាក្រសួង និង​ជា​ប្រធាន​មន្ទីរ និងសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងមន្ត្រីជំនាញ បានចុះវាស់វែង​ដីទំនាស់ ដើម្បីបញ្ចប់​ទំនាស់​រាំរ៉ៃ​រយៈពេល ២៣ឆ្នាំកន្លងមកហើយ។ ដីនោះស្ថិតនៅក្នុងភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។