ឯកឧត្តម​ ស៊ុំ​ រុំ​ រួមសហការ​ជាមួយ​អាជ្ញាធរ​ស្រុកមង្គល​បូរី​ចុះផ្សព្វផ្សាយ​ច្បាប់ស្តីពី ​ចរាចរណ៍​ផ្លូវគោក នៅវិទ្យាល័យ មង្គលបូរី ហ៊ុនសែន

ខេត្តបន្ទាយមានជ័យ,​ រសៀលថ្ងៃអង្គារ ១៥រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិទ្យាល័យ មង្គលបូរី ហ៊ុនសែន ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា​-ព្រឹទ្ធសភា​ និងអធិការកិច្ច​ រួមសហការជាមួយអាជ្ញាធរស្រុកមង្គលបូរី ​ខេត្ត​បន្ទាយ​មានជ័យ​ បានចុះផ្សព្វផ្សាយច្បាប់ស្តីពី ​ចរាចរណ៍​ផ្លូវគោក​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ស៊ុំ​ រុំ​ អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា​ និងអធិការកិច្ច​ ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ​-អង្គភាព ​អាជ្ញាធរមូលដ្ឋាន​ លោកគ្រូ-អ្នកគ្រូ​ សិស្សានុសិស្សសរុបចំនួន ៣៧៦នាក់ ស្ត្រី១៨៦នាក់។