ឯកឧត្តម ម៉ែន វណ្ណនី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ស្ពឺ ដឹកនាំប្រជុំធ្វើកំណត់ហេតុសាកសួរដើមបណ្ដឹងពាក់ព័ន្ធករណីទំនាស់ដីធ្លីស្ថិតនៅភូមិតាំងរបង ១២/១២/២០១៩12/12/2019 931 កំពង់ស្ពឺ, បញ្ហាដីធ្លី ខេត្តកំពង់ស្ពឺ, ថ្ងៃព្រហស្បតិ៍ ០១រោជ ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ក្រុមការងារមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម ម៉ែន វណ្ណនី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរ បានប្រជុំធ្វើកំណត់ហេតុសាកសួរដើមបណ្ដឹង ដើម្បីបំភ្លឺ និងផ្តល់រាល់ឯកសារពាក់ព័ន្ធករណីទំនាស់ដីធ្លីស្ថិតនៅភូមិតាំងរបង ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។