វគ្គបណ្តុះបណ្តាលស្ដីពីការកសាងសមត្ថភាពស្រាវជ្រាវ ក្រោមជំនួយរបស់អង្គការមូលនិធិអាសុី

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការ​ក្រសួង​ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច (អគារថ្មី)។ សកម្មភាព session ទី ៩ ស្តីពីការបញ្ចូលទិន្នន័យ និងវិភាគ​ទិន្នន័យ​ក្នុង​កម្មវិធី ​​​​​SPSS នៃវគ្គបណ្តុះបណ្តាលស្ដីពីការកសាងសមត្ថភាពស្រាវជ្រាវ (Research Capacity Building)។ វគ្គបណ្តុះបណ្តាល​នេះ​ផ្តល់​ជូនសិក្ខាកាមក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ២០នាក់ ក្រោមជំនួយរបស់អង្គការមូលនិធិអាសុី។