លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមជាកិត្តិយស ក្នុងកម្មវិធីការធ្វើលំហាត់សង្គ្រោះមហន្តរាយព្រំដែនគោក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ខមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញ​អមដំណើរជាកិត្តិយស សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ូ ស៊ុនលិច្ស រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ក្នុងកម្មវិធី​ការធ្វើ​លំហាត់​ហ្វឹកហ្វឺន​រួមគ្នា ស្តីពី ការសង្គ្រោះមហន្តរាយនៅតំបន់ព្រំដែនគោករួមគ្នា នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិដូនទៃ ឃុំទួលស្តី ស្រុកចន្រ្ទា ខេត្តស្វាយរៀង។