លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្វាយបង្គំ និង​សាកសួរ​សុខទុក្ខ សម្តេច​ព្រះអគ្គមហាសង្ឃ​រាជ​ធិបតី ទេព វង្ស

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញ​ចូលថ្វាយបង្គំ និងសាកសួរសុខទុក្ខអំពីព្រះរាជសុខភាពរបស់ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងខណៈពេលដែល សម្តេច កំពុងសិង្ហ និងរង់ចាំការព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ថុង ញិត នៃប្រទេសវៀតណាម នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ។

នាឱកាសនោះ លោកជំទាវ ក៏បានប្រគេនបច្ច័យរបស់សប្បុរសជនដែលបានចូលបុណ្យតាមរយៈលោកជំទាវ និងបានថ្វាយបង្គំជូន​ព្រះពរ​សម្តេច សូមមានព្រះរាជសុខភាពល្អ ព្រះជន្មាយុយឺនយូរ និងជៀសផុតពីជម្ងឺផ្សេងៗផងដែរ។