លោក ខុន សុខុម ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១០ខែ ឆ្នាំ២០១៩ ១៦/១២/២០១៩20/12/2019 786 កិច្ចប្រជុំ, បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ថ្ងៃចន្ទ ៥រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅសាលាខេត្តបន្ទាយមានជ័យ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យរួមជាមួយមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១០ខែ ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពេីជួញដូរមនុស្សថ្នាក់ខេត្ត ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ និងអង្គការដៃគូរសរុប៤៩រូប ស្ត្រី២០រូប។